Post News Media ព័ត៌មានជាតិ គោយន្តកន្រ្តៃ...

គោយន្តកន្រ្តៃ ប៉ះទង្គិចម៉ូតូមួយគ្រឿង ដួលបោកក្បាលចេញខួរ ស្លាប់បាត់បង់ជីវិតភ្លាមៗ

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងគោយន្តកន្រ្តៃដឹកឈើ ប៉ះគ្នាជាមួយនិងម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង៧ និង០០នាទីយប់ថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវគ្រោះក្រហម ស្ថិតនៅភូមិត្រពាំងថ្ម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ គេឃើញមានគោយន្តកន្រ្តៃដឹកឈើមួយគ្រឿង បានបុកម៉ូតូម៉ាក wav សេរ៊ីចាស់ គ្មានស្លាកលេខ បណ្ដាលឲ្យអ្នកជិះម៉ូតូដួលបោកក្បាល ចូលកង់គោយន្តចេញខួរស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង៕

Loading...