ព័ត៌មានជាតិ

សិស្សសាលា២នាក់ ចាប់ដៃគ្នាចេញឆក់ ​មិនបានសម្រេចជាប់ខ្នោះ!

ភ្នំពេញ: នៅថ្ងៃពុធ ០៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល កម្លាំងល្បាតនិងកម្លាំងជំនាញ អាវុធហត្ថខណ្ឌព្រែកព្នៅ បានបង្ក្រាប​ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទលួច(ឆក់ទូរស័ព្ទដៃ) ត្រង់ចំណុចផ្លូវបេតុង គល់ស្ពានឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ​ឈ្មោះ ជឿន រស្មី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅ ភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញឮ ខេត្តកណ្តាល និង​ឈ្នោះ វឿន សុខា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ សឿន ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មការនី
រោងចក្រ រស់នៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ទូរស័ព្ទ១គ្រឿងម៉ាក OPPO A83 ពណ័ទឹកមាស (របស់ជនរងគ្រោះ),ម៉ូតូ១គ្រឿងម៉ាកSMASH V ពណ៌ខ្មៅ ស្លាកលេខ 1CJ-2273 ភ្នំពេញ(ជារបស់ជនសង្សយ័ជិះធ្វើសកម្មភាព),ទូរស័ព្ទដៃ១គ្រឿងម៉ាក Het ពណ៌ខ្មៅ(ខូចរបស់សង្ស័យ)។

បច្ចុប្បន្នទូរស័ព្ទបានប្រគល់ទៅឲ្យជនរងគ្រោះវិញចំណែកជនសង្ស័យទាំង០២នាក់ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕

មតិយោបល់