ព័ត៌មានជាតិ

ព័ត៌មានបឋម៖ រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងកង់ ស្លាប់បុរសម្នាក់យ៉ាងរន្ធត់

កំពង់ធំ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តនិងកង់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងរន្ធត់នៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៤៥នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦អា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់