ព័ត៌មានជាតិ

Update៖ រន្ធត់ណាស់ រថយន្តស៊េរីទំនើប បុកអ្នកជិះកង់ ស្លាប់បុរសម្នាក់យ៉ាងរន្ធត់

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងបានបើកបុកអ្នកជិះកង់ឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់​ កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុខាងលើម៉ាកកាមរី ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-6021 (បើកបរផ្លូវត្រង់ទិសដៅពីត្បូងទៅជើង) ដោយឈ្មោះ សាន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល បានបុកអ្នកជិះកង់ឆ្លងកាត់ផ្លូវ ទិសដៅពីកើតទៅលិចដោយឈ្មោះ ភាង លីង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។ចំណែកអ្នកកើតហេតុ ត្រូវបាន នាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាខេត្តកំពង់ធំ។

រីឯមូលហេតុជាបឋម បង្កឡើងដោយអ្នកជិះកង់ឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន៕

មតិយោបល់