ព័ត៌មានជាតិ

សមត្ថកិច្ចដកហូតបាន ទឹកក្រូច Fanta , Spril , ទឹកផ្លែឈើម៉ាលី ,ទឹកដោះគោស្រស់,ទឹកសណ្តែក, មីថៃ ,កាហ្វេថៃ ខូចគុណភាពលក់លើទីផ្សារ

កែប: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តកំពត-កែប ចុះត្រួតពិនិត្យទំនិញ និងបិតស្ទីកឃ័រអប់រំសុខភាព ព្រមទាំងបានដកហូតទំនិញដែលខូចគុណភាព ដែលដាក់តាំងលក់នៅផ្សារក្តាម។

នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តកំពត-កែប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកែប បានចុះត្រួតពិនិត្យទំនិញក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដែលដាក់តាំងលក់នៅផ្សារក្តាម តាមផ្ទះ ហាងលក់ទំនិញនានា ក្នុងខេត្តកែប។

១. បានធ្វើតេស្តបឋមលើ កុកគីវ យ៉ាហេ បង្គាក្រៀម បង្គា មឹកស្រស់ ងៀតគោ ដើម្បីរកសារធាតុគីមីហាមឃាត់លើម្ហូបអាហារ តែលទ្ធផលរកពុំឃើញមានសារធាតុហាមឃាត់ឡើយ។
២. បន្តសកម្មភាពត្រួតពិនិត្យទំនិញ និងបិទស្ទីកឃ័រអប់រំសុខភាព ព្រមទាំងបានដកហូតទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ មានដូចជា៖
– ទឹកក្រូច Fanta ចំណុះ ៣៣០ មីលីលីត្រ ចំនួន ១៤កំប៉ុង ស្មើ ៤,៦២០ មីលីលីត្រ
– ទឹកក្រូច Spril ចំណុះ ៣៩០ មីលីលីត្រ ចំនួន ៧ដប ស្មើ ៦,៦៣០ មីលីត្រ
– ទឹកផ្លែឈើ ម៉ាលី ចំណុះ ១លីត្រ ចំនួន ១២ដប ស្មើ ១២លីត្រ
– ទឹកដោះគោស្រស់ ចំណុះ ២៤០មីលីត្រ ចំនួន ៧កំប៉ុង ស្មើ ១,៦៨០ មីលីលីត្រ
– ទឹកសណ្តែក ចំណុះ ១២៥ មីលីត្រ ចំនួន ១២កំប៉ុង ស្មើ ១,៥០០មីលីលីត្រ
– មីថៃ ចំណុះ ៦០ក្រាម ចំនួន ៦០កំប៉ុង ស្មើ ៣,៦០០ក្រាម
– កាហ្វេថៃ ចំណុះ ១៨០មីលីលីត្រ ចំនួន ៤៧កំប៉ុង ស្មើ ៨,៤៦០មីលីលីត្រ

ក្នុងនោះដែរ ទំនិញដែលបានដកហូត យកមករក្សាទុកនៅស្នាក់ការសាខាខេត្តកំពត-កែប៕

មតិយោបល់