ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ ទឹកអ៊ីឈីតាន់ តែកញ្ចប់ ទឹកម្ទេស ត្រីខកំប៉ុង និងទឹកក្រូចចម្រុះ ខូចគុណភាពនៅផ្សារកំពង់ប្រណាក!

​ព្រះវិហារ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះវិហារ សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ក្នុងផ្សារកំពង់ប្រណាក ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

​ជាលទ្ធផល បានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា៖
– ទឹកក្រូចចម្រុះ ចំណុះ ១១.៨៥ លីត្រ
– ទឹកអ៊ីឈីតាន់ ចំណុះ ២២ លីត្រ
– ត្រីខកំប៉ុង ទម្ងន់ ៦ គីឡូក្រាម
– នំចម្រុះ ទម្ងន់ ០.២៧ គីឡូក្រាម
– តែកញ្ចប់ ទម្ងន់ ២ គីឡូក្រាម
– ទឹកម្ទេស ទម្ងន់ ០.៥ គីឡូក្រាម៕

មតិយោបល់