ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូមិនប្រកាន់ស្តាំ ទៅបុកជាមួយរថយន្ត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង!

បាត់ដំបង: សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅផ្លូវលេខ១៥៩សេ ក្រុមទី១៦ ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

​នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាកហុងដាឌ្រីម សេ​១២៥ ពណ៌ខ្មៅ ពាក់ស្លាក​លេខ បាត់ដំបង1C-8963 ជិះដោយឈ្មោះ វៃ ឆវ័ន្ត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បើកបរទិសដៅពីជើងទៅត្បូង។ លុះមកដល់កន្លែងកើតហេតុបានរេចង្កូតទៅបុកនិងរថយន្តម៉ាកTAKOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2P-0797 បើកបរដោយឈ្មោះ ពិ​វ សៅលិញ ភេទប្រុស អាយុ២៩ឆ្នាំ ភូមិអន្លង់ថ្ងាន់ ឃុំបទត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ(បើកបរមកពីទិសផ្ទុយគ្នា)។

ករណីនេះបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ​។ មូលហេតុ ម៉ូតូបើកបរមិនប្រកាន់ស្តាំ​។

ក្រោយកើតហេតុកម្លាំងជំនាញ បានចុះត្រួតពិនិត្យវាស់វែង ដកហូតសម្ភារ:យកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកបវេល ចំណែកសាកសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់