ព័ត៌មានជាតិ

​សូមបើកបរមានការប្រុងប្រ័យត្ន! ដេកលក់​មួយភាំង​ ស្រាប់តែរថយន្តក្រឡាប់ចូលស្រែ..!

បន្ទាយមានជ័យ: កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ មានករណីរថយន្ត​ដឹកស្រូវ​ក្រឡាប់​ចូល​ស្រែ បណ្តាលឲ្យបុរសម្នាក់​រង​របួសធ្ងន់ នៅលើ​​​ផ្លូវជាតិ​លេខ​៥ ព្រំប្រទល់​ក្រុង​សិរីសោភ័ណ ស្រុក​អូរជ្រៅ ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

ជនរងគ្រោះមានឈ្មោះ ​សែម ប៉េង​សៀង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​នៅ​ភូមិ​ក្តាត ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ជនរងគ្រោះបើករថយន្តម៉ាក​ ហ៊ី​យ៉ាន់​ដាយ ​កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ មណ្ឌល​គី​រី​3A-0029​។
ក្រោយពេលកើតហេតុ កម្លាំង​អាវុធហត្ថ​ស្រុក​អូរជ្រៅ បានចុះទៅដល់កន្លែងកើតហេតុ ​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ក្រុង​សិរីសោភ័ណ​៕

មតិយោបល់