ព័ត៌មានជាតិ

ភិក្ខុសង្ឃមួយអង្គ យកកាំបិតបុ័ងតោអារ.កដៃខ្លួនឯង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ព្រៃវែង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានភិក្ខុសង្ឃមួយអង្គ មានជំងឺអាពាធប្រចាំកាយយូរមកហើយ រវើរវាយ បានយកកាំបិតបុ័ងតោមកអារ.កដៃខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចវត្តហាបូរ ភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចបញ្ជាក់ថា សង្ឃខាងលើមានព្រះនាម ជា វ៉ាន់នី ព្រះជន៣៧ ព្រះវស្សារ ៕

មតិយោបល់