ព័ត៌មានជាតិ

របួសធ្ងន់ស្រាល៣នាក់ ម្ខាងជាប្រធានសន្តិសុខ និងជាមួយមន្ត្រីយោធា ក្រោយពីជិះម៉ូតូពន្លះគ្នា

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូនិងម៉ូតូដែលភាគីម្ខាងជាសន្តិសុខ​ ចំណែកម្ខាងទៀតជាមន្ត្រីយោធា បណ្តាលឲ្យបុរស២ម្នាក់រងរបួសធ្ងន់ស្រាលនិងក្លាយជាទំនាស់ពាក្យសម្តីធ្វើឲ្យផ្អើលអស់អ្នកជិតខាង។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ទី៤ ខែតុលា ឆ្នាំ២០១៨ ដែលទីតាំងកន្លែងកើតហេតុតាមបណ្តោយផ្លូវបេតុងស្ថិតនៅក្នុងបុរីប៊ុនហួរ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពត័មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងដែថានៅមុនពេលកើតហេតុភាគីទាំងសងខាងជិះម៉ូតូបញ្រ្ចាសទិសគ្នាដោយភាគីខាងសន្តិសុខជិះម៉ូតូម៉ាកវីវ៉ាពាក់ស្លាកលេខ ភ្នំពេញ 1C-6892 គ្នា២នាក់ធ្វើដំណើរពីលិចទៅកើត។ ចំណែកភាគីយោធារជិះម៉ូតូធំម៉ាក SZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-4386 ជិះបញ្រ្ចាសទិសគ្នាពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ ភាគីទាំងសងខាងមិនដឹងមូលហេតុអ្វីទេ ទើបមកពន្លះគ្នាចំបណ្តាលទ្រូងផ្លូវបណ្តាលឲ្យដួលទាំងសងខាង បណ្តាលឲ្យភាគីខាងសន្តិសុខរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ និងខាងមន្ត្រីយោធារងរបួសស្រាល១នាក់។

ក្រោយពេលកើតហេតុ អ្នករបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកភាគីរងរបួសស្រាលនៅដោះស្រាយគ្នានៅនឹងកន្លែងតែដោយសារតែធ្វើការដោះស្រាយគ្នមិនត្រូវទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគម៍តែនៅតែត្រូវរ៉ូវគ្នាទើបរាយការណ៍ទៅជំនាញចរាចរណ៍ផ្លូវគោកខណ្ឌបន្តដើម្បីធ្វើការវាស់វែងរក្សារទុករង់ចាំគ្នាភាគីទាំងសងខាងដោះស្រាយគ្នា៕

មតិយោបល់