តាកែវ: កាលពីវេលាម៉ោង ៣ និង៣០ នាទីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារមួយ ដោយប្ដីបានផឹកស្រាស្រវឹង និងវាយប្រពន្ធ បណ្ដាលឲ្យរបួសយ៉ាងដំណំ នៅខេត្តតាកែវ ។
ជនបង្កឈ្មោះ អ.ប ភេទ ប្រុស អាយុ ៣៦ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ បានផឹកស្រាស្រវឹង ហើយបានយកកៅអីជ័រ វ៉ៃ និងដាល់ជាច្រើនដៃទៅលើប្រពន្ធរបស់ខ្លួន ឈ្មោះ ច.ស អាយុ ៣៥ ឆ្នាំ បណ្ដាលឲ្យរយះដេរលើភ្នែកខាង
ស្ដាំចំនួន ០៤ថ្នេរ រយះក្រោមភ្នែកស្ដាំដេរចំនួន០៣ថ្នេរ និងរយះកំភួនដៃឆ្វេង ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារមានទំនាស់ពាក្យសម្ដីគ្នា។
ក្រោយកើតហេតុសមត្ថកិច្ច បានឃាត់ខ្លួនជនបង្កជាប្ដី និង ដកហូតវត្តុតាង រួចកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕