ព័ត៌មានជាតិ

ចំថ្ងៃស៊យខែភ្ជុំបិណ្ឌ ឆក់ទូរស័ព្ទដៃ​បានសម្រេច តែរត់មិនរួចជាប់ខ្នោះ!

ភ្នំពេញ: ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទរសព្ទដៃពីនារីម្នាក់តែរត់មិនរួច ត្រូវជនរងគ្រោះនិងកម្លាំងប្រជាការពាខណ្ឌដេញចាប់បានមកវិញ។

ហេតការណ៍​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១០និង៣០នាទីព្រឹក ថ្ងៃទី​០៥ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី
​ម្តុំដងនង្គ័ល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ឈឿង ហៃវាសនា អាយុ ២៦ មុខរបរមិនពិត ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឃឿន ឆេងលាប ភេទស្រី អាយុ២០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅព្រៃព្រីង ជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ទូរស័ព្ទដែលជនសង្ស័យឆក់ម៉ាក iPhone 6Plus ពណ៌ខ្មៅ​។

តាមប្រភព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ
នារីដែលជាជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវសហព័ន័រុស្ស៊ី លុះមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1FY-0330 មកពីក្រោយក៏ធ្វើសកម្មភាពឆក់ទូរសព្វ័ពីជនរងគ្រោះតែម្តង។

ក្រោយពេលឆក់បាននារីដែលជាជនរងគ្រោះបានដេញតាមពីក្រោយ ខណ:នោះក៏មានកម្លាំងប្រជាការពាខណ្ឌពោធិ៍សែនជ័យកំពុងនៅក្បែរនោះក៏បានជួយដេញរហូតមកដល់ចំណុចផ្លូវជាតិលេខ៤ទល់មុខនិងការ៉ាសាំងPTT ខាងលិចង្វង់ចោមចៅទើបឃាត់បានតែម្តង ទើបរាយការណ៍ទៅកម្លាំងប៉ុស្តិ៍ចោមចៅ៣មកយកជនសង្ស័យទៅសួរនាំចំណែកសម្ភារ:ប្រគល់ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំ នៅប៉ុស្តិ៍នគរបាល ចោមចៅទី៣ ដើម្បីកសាងសំណុំរឿង៕

មតិយោបល់