ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញនំស្លឹកស្រស់ នំម្សៅជ្រេ នៅផ្សារព្រែកឯង និងនៅផ្សារបន្លែច្បារអំពៅ មានដាក់លាយសារធាតុគីមី​ប៉ូរាក់!

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ មន្រ្តីនៃសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរផ្សារ ចុះត្រួតពិនិត្យទំនិញនៅផ្សារចំនួន ៥ គឺ ព្រែកឯង, ព្រែកប្រា, ចំពុះក្អែក, ផ្សារបន្លែច្បារអំពៅ, ផ្សារធំច្បារអំពៅ និងបានប្រចាំការនៅផ្សារច្បារអំពៅ នៅក្នុងខណ្ឌច្បារអំពៅ ដោយបានធ្វើតេស្តបឋមលើផលិតផលចំនួន ៣១ គំរូ និងតូបលក់ទំនិញ, Mart ចំនួន ១២កន្លែង។

​ជាលទ្ធផល៖ រកឃើញនំស្លឹកស្រស់២គីឡូ នៅផ្សារព្រែកឯង និងនំម្សៅជ្រេ ២គីឡូ នៅផ្សារបន្លែច្បារអំពៅ មានដាក់លាយសារធាតុគីមី (ប៉ូរាក់)។
មន្រ្តីយើងបានដកហូតនិងកម្ទេចចោលនៅនឹងកន្លែង ព្រមទាំងបានឲ្យធ្វើកិច្ចសន្យា និង អប់រំបន្ថែមអំពីគុណភាព សុវត្ថិភាពចំណីអាហារ ដល់អាជីវករ និងផ្សព្វផ្សាយអំពីការប្រចាំការរបស់មន្រ្តីយើងដល់ប្រជាពលរដ្ឋ និងអាជីវករផងដែរ៕

មតិយោបល់