ព័ត៌មានជាតិ

រថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីបើកសុខៗ របូតកង់ទៅបុកម៉ូតូ រងការខូចខាត!

ភ្នំពេញ: កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តដឹកសំរាមក្រុមហ៊ុនស៊ីនទ្រីបើកសុខៗស្រាប់តែរបូតកង់ទៅបុកជាមួយម៉ូតូ បណ្តាលដួលរងការខូចខាត តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសឡើយ នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ ភាគីទាំង២បានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងផងដែរ៕

មតិយោបល់