Post News Media ព័ត៌មានជាតិ ហួសចិត្ត! ផ្ល...

ហួសចិត្ត! ផ្លូវកំពុងតែកកស្ទះបើករថយន្តបុកគេពីក្រោយហើយ បម្រុងឲ្យគេសងទៀត!!!

ភ្នំពេញ: ប្តីប្រពន្ធ២នាក់ បើករថយន្តCRV មួយគ្រឿង ខណ:ផ្លូវកុំពុងតែកកស្ទះបានជ្រុលចង្កូតទៅបុករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបើកនៅខាងមុខចំពីក្រោយបណ្តាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្ពាន៥មករាខាងជើង តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ មួយគ្រឿង ចំណុះ១តោន ដឹកសៀវភៅពេញរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 2AL-2258 បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរស២នាក់ទៀត ទិសដៅពីត្បូងទៅជើងបើកបរក្នុងល្បឿនយឺតៗ ខណ:ផ្លូវកំពុងមានការកកស្ទះលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តCRV ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-1439 បើកបរដោយប្តីប្រពន្ធ២នាក់មកពីក្រោយបុកពេញហឹងបណ្តាលឲ្យរថយន្តហ៊ីយ៉ាន់ដាយ វៀចកាងខាងក្រោយខាងស្តាំតិចតួច។ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ។ ខណ:នោះភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយភាគីបង្កប្រុងឲ្យភាគីរងគ្រោះសងទៅវិញ ទើបសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលម្តងទៀតទៀតទើបបានត្រូវគ្នាដោយមិនមានខាងណាសងខាងណាបានយករថយន្តទៅជួលជុលដោយខ្លួនឯងរៀងៗខ្លួន៕

Loading...