ព័ត៌មានជាតិ

ជនជាតិថៃ២នាក់ ជិះម៉ូតូបុកគោយន្តកន្ត្រៃរបួសធ្ងន់..

សៀមរាប: កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានជនជាតិថៃ២នាក់ បានជិះម៉ូតូធំមួយគ្រឿង​ បានជិះស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ទៅបុកគោយន្តកន្ត្រៃចំពីក្រោយពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់និងស្រាល នៅ​ភូមិ​ខ្វែក ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យនៅថៃវិញ ។ ចំណែកម៉ូតូនិងគោយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់