ព័ត៌មានជាតិ

ជិះម៉ូតូឌុបប្រពន្ធលឿន ទៅបុករថយន្តនៅពីមុខ រងរបួសធ្ងន់ម្នាក់!

កោះកុង: កាលពីវេលាម៉ោង៨និង២០នាទីរសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ​មានករណីគ្រោះថ្នាក់ចរាចរណ៍​ម៉ូតូជិះបុករថយន្តពីក្រោយ បើកបរក្នុងទិសដៅគ្នាស្របគ្នា ពីកើតទៅលិច នៅចំណុច ភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

ម៉ូតូបង្កម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី​២០១៦ ពាក់ស្លាកលេខ កោះកុង 1B-2280 ជិះដោយឈ្មោះ ង៉ែត ប៊ុនឈាង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ជិះជាមួយប្រពន្ធឈ្មោះ ឡាយ លីនាង អាយុ១៨ឆ្នាំ មានទីលំនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសារខេត្តកោះកុង រងរបួសធ្ងន់ បញ្ជូនទៅព្យបាលនៅភ្នំពេញ។

ចំណែក រថយន្ត HIGH LADER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A5511 បើកបរដោយឈ្មោះ ឆឹង ហ៊ន ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជិះគ្នា ៣នាក់ ពុំមានរងរបួស។

​មូលហេតុ ភាគីខាងម៉ូតូ បើកបរក្នុងស្ថានភាពល្បឿនលឿន មិនបានមើលរថយន្តនៅពីមុខ។
ករណីនេះ កម្លាំងជំនាញយើង បានយកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការ សម្របសម្រួល​គ្នាភាគីទាំង២៕​

មតិយោបល់