ព័ត៌មានជាតិ

រថយន្តកុងតឺន័រ ២គ្រឿងបុកគូទគ្នា បណ្តាល​ឲ្យ​តៃកុង​រងរបួស​ធ្ងន់ នៅ​ស្វាយរៀង

ស្វាយរៀង: ករណីគ្រោះថ្នាក់​ចរាចរណ៍មួយ ​រវាងរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យតៃកុងរងរបួស កាលពីវេលាម៉ោង ៧ និង៥៣នាទីព្រឹកថ្ងៃទី៥ តុលា ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ១ ត្រង់ចំណុច​ខាងលិច​ផ្សារ​ក្រោលគោ ចម្ងាយ២០០ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រៃ​តា​ញ៉យ ឃុំ​ក្រោលគោ​ស្រុក​ស្វាយជ្រំ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ​រថយន្ត​កុងតឺន័រ ​សណ្តោង​រ៉ឺម៉ក១គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-4429 បើក​វ៉ា​ជែង​រថយន្ត​កុងតឺន័រ​ដូចគ្នា តែ​វ៉ា​មិន​ផុត​ក៏​បុក​គូទ​គ្នា​ ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ខូច​កាប៊ីន ​មុខ​ខ្ទេច​យ៉ាងដំណំ បណ្តាល​ឲ្យ​តៃកុង​រងរបួស​ធ្ងន់។

ក្រោយពី​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ភ្លាមៗនោះ​តៃកុង​រងរបួស​បានគេច​ខ្លួន​បាត់ភ្លាមៗ បន្សល់ទុក​រថយន្ត​ខូច​នៅ​កណ្តាល​ថ្នល់​តែម្តង រីឯ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត​ ដែល​គេ​បុក​ពីក្រោយ​បាន​បន្ថែម​ល្បឿន ​ទៅ​បាត់ស្រមោល​ដែរ ទុក​ឲ្យ​សមត្ថកិច្ច​ដេក​យាម​មួយ​យប់​ទល់​ភ្លឺ ​រហូតដល់​ម៉ោង១០ព្រឹក ទើប​ឃើញ​ម្ចាស់​រថយន្ត​យក​រថយន្ត​មក​សាងកន្ទុយរ៉ឺម៉ក​ទៅ​រាជធានី​ភ្នំពេញ និង​ស្ទូច​ក្បាល​រថយន្ត​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង។

ករណីនេះ កើតទ្បើងដោយសារ​បើក​វ៉ា​ជែង ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន៕

មតិយោបល់