ព័ត៌មានជាតិ

ម៉ូតូមួយគ្រឿង បើកបុករថយន្តលុចស៊ីស បណ្ដាលឲ្យរបួសប្រុសស្រី ៣នាក់ នៅព្រះសីហនុ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកនឹងរថយន្ត បណ្ដាលឲ្យរបួសមនុស្ស ៣នាក់ កាលពីម៉ោងជាង៩ព្រឹកថ្ងៃ​ទី​០៧ ខែ​តុលា​​​​២០១៨លើផ្លូវ​ជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​ ២០០-២០១​ ស្ថិតនៅ​ក្នុង​ភូមិ​បឹងវែង​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។

សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូ​១គ្រឿង​ម៉ាក​ HONDA​ C125 ពណ៌ ខ្មៅ គ្មានស្លាកលេខ​ បើកបរ​ដោយ​ឈ្មោះ​ សេង​ អៀន​ ភេទ​ ប្រុស​ អាយុ​ ២៧ឆ្នាំ​ មានអ្នករួមដំណើរ​ចំនួន​ ០២នាក់​៖​ ទី១ឈ្មោះ​ សេង​ គឹម​ ភេទ​ ស្រី​ អាយុ​ ៤៥ឆ្នាំ​ និងទី ២.ឈ្មោះ​ សេង​ និច្ច​ ភេទ​ ស្រី​ អាយុ​ ១៣ឆ្នាំ​ អ្នកទាំង​បី ​មានទីលំនៅ​ភូមិ​ព្រែកក្រាញ់​ ឃុំ​សាមគ្គី​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ បានធ្វើដំណើរ​ក្នុងទិសដៅ​ពី​កំពត​ ឆ្ពោះ​មក​វាលរេញ​ លុះដល់ចំណុច ​ក៏​បាន​បុកប៉ះ​នឹង​រថយន្ត​០១គ្រឿង​ម៉ាក​ LEXUS​ RX​300​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ពោធិ៍សាត់​ 2A-0808 បើកបរ​ដោយ​ឈ្មោះ​ ឡាក់​ សុខ​ ភេទ​ ប្រុស​ អាយុ​ ២៦ឆ្នាំ​ មុខរបរ​ រត់​តាក់ស៊ី​ មានទីលំនៅ​ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុង​​ព្រះសីហនុ​ មានទិសដៅ​ផ្ទុយ​គ្នា​ ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​ ០៣នាក់​ (ស្រី​ ០២នាក់)​៖

ទី១-ឈ្មោះ​ សេង​ អៀន​ អ្នកបើកបរ​ម៉ូតូ​ រងរបួស​ធ្ងន់​ ។
ទី២-ឈ្មោះ​ សេង​ គឹម​ អ្នករួម​ដំណើរ​លើ​ម៉ូតូ​ រងរបួស​មធ្យម​ (ជើង​ស្តាំ​)​ ។
ទី៣-ឈ្មោះ​ សេង​ និច្ច​ អ្នករួម​ដំណើរ​លើ​ម៉ូតូ​ រងរបួស​ មធ្យម​ (ជើង​ស្តាំ​)​ ។

ជន​រងគ្រោះទាំងបីនាក់​ ត្រូវបានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​រេញ​ ចំណែកវត្ថុតាង​រថយន្ត​ និង​ម៉ូតូ​​ បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕

មតិយោបល់