ព័ត៌មានជាតិ

យុវជនទំនើង​ម្នាក់​ ប្រើស៊ីមាំងម៉ូតូ​ បំពងសម្លេងលាន់ខ្លាំង​ កែច្នៃ​ខុសលក្ខណៈ​បច្ចេកទេស​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន!

កំពង់ស្ពឺ: ​យុវជន​​កែច្នៃស៊ីមាំងម៉ូតូ​​ម្នាក់​ ត្រូវ​បានកម្លាំង​សមត្ថកិច្ច​នគរបាល​ ធ្វើ​ការ​ឃាត់​ណែនាំ​ឲ្យ​ផ្លាស់​ប្ដូរ​ស៊ីមាំង​ កាលពី​វេលាម៉ោង៣និង ៣០​នាទីរសៀល ថៃ្ង​ទី​០៧​ ខែតុលា​ ឆ្នាំ​២០១៨​ ​កម្លាំ​ង​ប៉ុស្តិ៍នគរបាលរដ្ឋបាលរការធំ​ បានធ្វើការ​ឃាត់ម៉ូតូដែលបានកែច្នៃបំពង់ស៊ីមាំង​ មួយគ្រឿង​ ម៉ាក​msx​ ​គ្មាន​ស្លាក​លេខ​ មានឈ្មោះ ធ្លក ឌន ភេទប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជាម្ចាស់​ម៉ូតូ​ រស់នៅភូមិត្រពាំងកក់​ ឃុំក្រាំងចេក​ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ ក្រោយឃាត់សាកសួរ​ សមត្ថកិច្ច​បានឲ្យ​អាណា​ព្យាបាល​មកធានា​ ដើម្បីយកទៅអប់រំ​ ណែនាំ​ដោយយកស៊ីមាំង​​របស់ម៉ូតូ​មកប្តូរនៅកន្លែងប៉ុស្ដិ៍នគរបាលរដ្ឋបាល​ និងបានធ្វើកិច្ចសន្យាប្រគល់ម៉ូតូជូនអាណាព្យាបាលវិញ៕

មតិយោបល់