ព័ត៌មានជាតិ

រន្ធត់! ជិះម៉ូតូបុករថយន្ត ស្លាប់បុរស៣នាក់នៅនឹងកន្លែង!

កំពង់ស្ពឺ: កាលពីវេលាម៉ោង១០យប់ ថ្ងៃទី​០៦ ខែ​តុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត នៅលើផ្លូវជាតិលេខ៤
ចន្លោះគ.ម៨៥-៨៦ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ម៉ូតូម៉ាកHONDA C​125 ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ1E.6120 បើកបរពីលិចទៅកើត ជិះគ្នា​៣នាក់ ទី១​ឈ្មោះ សុខ ឆាយ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង,ទី២​ឈ្មោះ ម៉ប់ ស៊ីចាន់ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិហ្លួង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៣ឈ្មោះ អ៊ុន ភារម្យ ភេទប្រុស អាយុ​២​០ឆ្នាំ នៅភូមិ តាលោ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជិះមកដល់កន្លែងកើតហេតុបានរេចង្កូតចូលគន្លងខាងឆ្វេងដៃហើយបានបុករថយន្ត​ម៉ាកHINO ពណ៌ខៀវលាយស ស្លាកលេខភ្នំពេញ3C.5985សណ្តោងសឺមី រ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ4A.0155ដឹកកុងតឺន័រ( អ្នកបើកបរមិនស្គាល់ឈ្មោះនិងអាសយដ្ឋានពេលបុករួចបានចុះរត់គេចខ្លួនបាត់)បើកបរមកពីទិសខាងកើតទៅលិចបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ទាំង៣នាក់នៅនឹងកន្លែងកើតហេតុ។
ចំពោះករណីនេះ វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កសាងសំណុំរឿងតាមនីតិវិធី៕​

មតិយោបល់