ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្ត និងម៉ូតូប៉ះទង្គិចគ្នា ស្លាប់ និងរបួស ២នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត បណ្តាឲ្យរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ ចំណែកម៉ូតូ រួមទាំងរថយន្តខូចខាតទាំង ២គ្រឿង ដែលកើតហេតុថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង២៥ នាទី នៅលើផ្លូវ ជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៣៣-៣៤(ទិសដៅបញ្ច្រសទិសគ្នា) ក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតម៉ាក MSX ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នា ០២ នាក់ ទី១.ឈ្មោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស អាយុប្រហែ ២២ ឆ្នាំ អ្នកបើកបរម៉ូតូ (ស្លាប់) និង២.ឈ្មោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស (របួសធ្ងន់) បានមកបុករថយន្ត ម៉ាក TOYOTA ពាក់ស្លាកលេខភ្នំពេញ AI ៨១៩៨ ពណ៌ប្រផេះ ដែលមានទិសដៅភ្នំពេញអ្នកលឿងពេញទំហឹង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់) បណ្តាលឲ្យស្លាប់ម្នាក់ នៅកន្លែងកើតហេតុ និងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនយកទៅព្យាបាលនៅភ្នំពេញ។

ចំណែកឯម៉ូតូទាំង០១ គ្រឿង និងរថយន្ត ០១ គ្រឿង យកមករក្សាទុកជាភស្តុងតាង នៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ៕

មតិយោបល់