ព័ត៌មានជាតិ

បុរសម្នាក់បានលោតទឹកពីលើស្ពាន ទាំងខ្លួនស្រវឹង បណ្ដាលឲ្យលង់ស្លាប់ភ្លាមៗនៅនឹងកន្លែង

កណ្ដាល: កាលពីវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ មានករណីលង់ទឹក បណ្តាលមនុស្សម្នាក់ស្លាប់ ដែលកើតហេតុនៅចំណុចស្ពានបឹងរមាស់ ភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឈឹម រ៉ាវី ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងនិងថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះ បានលោតទឹកពីលើស្ពាន ទាំងខ្លួនស្រវឹង ហើយមិនចេះហែលទឹកទៀត ទើបបណ្ដាលឲ្យលង់ស្លាប់តែម្តង។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់