ព័ត៌មានជាតិ

សាហាវណាស់! ប្រធាន​ឆ្មាំ​ការពារ​ចម្ការ​កៅស៊ូ​មូលដ្ឋាន​ច្រាប «​ក្រុមហ៊ុនចម្ការកៅស៊ូ​ជប់​» ត្រូវគេសម្លាប់បំបិទមាត់ ត្រង់ចំណុចឡូត៍​កៅស៊ូ..

​ត្បូងឃ្មុំ: ករណីឃាតកម្មដ៏គួរឲ្យភ្ញាក់ផ្អើល ដោយបុរសម្នាក់ ត្រូវគេសម្លាប់បំបិទមាត់​ នៅ​ត្រង់​ចំណុច​ឡូត៍​កៅស៊ូ​លេខ 8.17A ក្នុងភូមិ 6.16 ឃុំ​គរ ស្រុក​ត្បូងឃ្មុំ​ ដែលសព​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៧ តុលា ២០១៨ ដោយ​មាន​ស្នាម​កាប់​ ត្រូវ​រាង​កាយ​ចំនួន​០៤​កន្លែង ក្នុង​នោះ​ក្បាល​០១​កន្លែង ក​០១​កន្លែង ដងខ្លួន​០១
កន្លែង និង​ជើង​០១​កន្លែង រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​បាន​ជនសង្ស័យ
ជា​ឃាតក​ណា​ម្នាក់​នៅឡើយ​ទេ​។

ជនរងគ្រោះ ត្រូវបានគេស្គាល់ថា ជាប្រធាន​ឆ្មាំ​ការពារ​ចម្ការ​កៅស៊ូ​មូលដ្ឋាន​ច្រាប «​ក្រុមហ៊ុនចម្ការកៅស៊ូ​ជប់​» ឈ្មោះ ប៊ិ​ន ម៉េ​ង​ស៊ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ។

តាមសមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​បន្សល់​ទុក​នៅកន្លែង​កើតហេតុ​ក្នុង​នោះ​មាន​ដូច​ជា ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង ទឹក​ផ្លែ​ឈើ​០១​កេស
ដែល​ជា​របស់​ជន​រង​គ្រោះ​។

ប្រភពដដែលបានបញ្ជាក់ថា កន្លង​មកប្រធាន​ឆ្មាំ​ការពារ​កៅស៊ូ​រូប​នេះ​​ធ្លាប់​បាន​ចាប់​ពលរដ្ឋ​ ដែល​ចូល​មករើស​ជ័រកៅស៊ូ​ស្ងួត នៅ​តាម​ឡូត៍​កៅស៊ូ និងបានធ្វើការ​អប់​រំជា​ហូរហែ​ផង​ដែរ​។ ហើយ​ត្រង់​ទីតាំង​ដែល​ស្លាប់​នេះ​ តាម​កា​រស​និ្ន​ដ្ឋា​ន​សព អាច​ត្រូវ​បាន​ឃាតក​ប្រើប្រាស់អាវុធ​រឹង​ចុង​ស្រួច​វែង កាប់​ប្រហារ​មក​លើ​អ្នក​រង​គ្រោះ​ស្លាប់​ចន្លោះ​ម៉ោង​៦​ល្ងាច ទៅ​ម៉ោង​១២​យប់ ថ្ងៃ​ទី០៦​ តុលា ២០១៨ ត្រង់​ទីតាំង​ដែល​ស្លាប់​នេះ​ ក៏​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​អ្នក​ស្លាប់​ដែរ​។

តាម​ការ​សន្និដ្ឋាន​របស់សមត្ថកិច្ច បានអះអាងថា ករណី​នេះ​ជា​រឿង​គំនុំ​ ដោយនៅពេលនេះ សមត្ថកិច្ច​បាន​កំពុង​តែ​ដុត​ដៃ​ដុត
ជើង​ក្នុង​ការ​តាម​ប្រមាញ់​រក​ឃាតក​សម្លាប់​មនុស្ស​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង​ដែរ​៕

មតិយោបល់