ព័ត៌មានជាតិ

ម៉ូតូដឹកហ្គាសបោះពួយយ៉ាងលឿន ទៅបុករថយន្តមួយគ្រឿង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរចរាណ៍មួយ រវាងម៉ូតូដឹកហ្គាសមួយគ្រឿង​ បានបោះពួយក្នុងល្បឿនយ៉ាងលឿន​ ក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តមួយគ្រឿង ដែលកំពុងបើកបរ​ បណ្តាលឲ្យរងការខូចខាត។

ហេតុកាណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨​ នៅតាមបណ្តោយផ្លូវភ្លោះលេខ១១០​ ដែលស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ មានម៉ូតូដ៏កញ្ចាស់មួយគ្រឿង មិនស្គាល់ម៉ាក់ បើកបរដោយយុវជនម្នាក់ដឹកហ្គាស បានធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង​ ពេលដែលមកដល់ចំណុចផ្លូវបែកជា៤​ យុវជនខាងលើននេះ មិនបានបង្អង់ល្បឿននោះទេ​ ដោយសារប្រញ៉ាប់ដាក់ហ្គាសឲ្យភ្ញៀវផងនោះ រួមនឹងផ្លូវស្ងាត់ផង​ ទើបបណ្ដាលឲ្យឲ្យជ្រុលទៅបុកនឹងរថយន្តមួយគ្រឿង ដែលមានស្លាកលេខភ្នំពេញ2AU-5239​ ពណ៌ទឹកប្រាក់ បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខតែម្តង​ ប៉ុន្តែពុំមាននរណាម្នាក់របួសធ្ងន់ធ្ងរទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែង​ រួចយកម៉ូតូនិងរថយន្តអូសដាក់ម្ខាងផ្លូវ ដើម្បីឲ្យភាគីទាំង២ ធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់