Post News Media ព័ត៌មានជាតិ រថយន្តឆាឡែតមួ...

រថយន្តឆាឡែតមួយគ្រឿង ក្រទ្បាប់ចូលស្រែ សំណាងល្អមិនមានអ្នករងរបួស

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿង បានក្រទ្បាប់ចូលទៅក្នុងស្រែ សំណាងល្អមិនមានអ្នករងគ្រោះថ្នាក់ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៦និង៤០នាទី ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៧៧-១៧៨ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្តម៉ាកឆាឡែត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC- 6640 បានក្រឡាប់ចូលទៅក្នុងស្រែ ដោយសារតែរថយន្តធុនតូចមួយគ្រឿង មិនស្គាល់ម៉ាកបើកជែង មកប៉ះកន្ទុយ រួចបន្ថែមល្បឿន បើកគេចបាត់ សំណាងល្អមិនមានអ្នករងគ្រោះថ្នាក់។

អ្នកបើកបររថយន្តរងគ្រោះឈ្មោះ សូត្រ អាង​ ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិដូង ឃុំបល្ល័ង្គ ស្រុកបារាយណ៏ ខេត្តកំពង់ធំ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តរងគ្រោះម៉ាកឆាឡែត បានបើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ក មិនស្គាល់ម៉ាកបើកបញ្ច្រាសទិសគ្នា ឡើងវ៉ារថយន្តមួយគ្រឿងផ្សេងទៀត ក៏ជ្រុលចង្កូតមកប៉ះកន្ទុយរថយន្តឆាឡែត បណ្តាលឱ្យក្រឡាប់ធ្លាក់ពីលើផ្លូវ ចូលទៅក្នុងស្រែដោយឡែក រថយន្តបង្កបានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោលតែម្តង។

សមត្ថកិច្ច បានបន្តថា នៅក្នុងរថយន្តរងគ្រោះ មានអ្នកជិះចំនួន៤នាក់ ក្នុងនោះជនជាតិចិន៣នាក់ផងដែរ៕

Loading...