ព័ត៌មានជាតិ

រថយន្តដឹកដំទ្បូងមីមួយគ្រឿង បើកលឿនក៏ក្រទ្បាប់ ជះដំឡូងមីសង្កត់ពីលើម៉ូតូ របួសមនុស្ស ២នាក់ និងបង្កការស្ទះចរាចរណ៍

ត្បូងឃ្មុំ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តដឹកដំទ្បូងមីមួយគ្រឿង បើកលឿនក៏ក្រទ្បាប់
លើផ្លូវជះដំឡូងមីនោះសង្កត់ទៅលើម៉ូតូ ០១ គ្រឿង បណ្ដាលឲ្យរបួសមនុស្ស ០២ នាក់ និងស្ទះចរាចរណ៍ ដែលហេតុការណ៍នេះ កើតទ្បើងនៅម៉ោង ៦ និង ២០ នាទី ព្រឹកថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៨ នៅលើផ្លូវជាតិលេខ៧ ចំណុចគីឡូម៉ែត្រលេខ ១៩៥-១៩៦ ស្ថិតនៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានដឹងឲ្យថា៖ រថយន្តម៉ាក HYUNDIA (V.1) ដឹកដំឡូងមី ០១ គ្រឿង ពណ៌​ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ ​3A-6337 បានបើកបរពីទិសខាលិចទៅទិសខាងកើត បោះពួយយ៉ាងលឿន ចុះចំណោទបានក្រឡាប់ បណ្តាលដំឡូងមីនោះជះសង្កត់ទៅលើម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ កំពុងបើកបរក្នុងទិសដៅស្របទិសគ្នា ធ្វើឲ្យអ្នកបើកបររងរបួសធ្ងន់ និងអ្នករួមដំណើររងរបួសស្រាល និងបង្កឲ្យមានភាពស្ទះចរាចរណ៍នៅចំណុចកើតហេតុ ខណ:អ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់។​

ជនរងគ្រោះឈ្មោះ សេង ដាន់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ (របួសធ្ងន់) បានឌុបប្រពន្ឋឈ្មោះ ភុន សេងហ៊ាង ភេទស្រី អាយុ២២ឆ្នាំ ជាតិខ្មែរ (របួសស្រាល) រស់នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ មិនមានពាក់មួកសុវត្ថិភាពទេ ។​

បច្ចុប្បន្នវត្ថុតាងរថយន្ត ០១ គ្រឿង និងម៉ូតូ ០១ គ្រឿង ត្រូវបានជំនាញនគរបាលចរាចរណ៍យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកមេមត់ ដើម្បីធ្វើការដោះស្រាយពេលក្រោយតាមនីតិវិធី៕

មតិយោបល់