Post News Media ព័ត៌មានជាតិ ឃាត់ជនសង្ស័យម...

ឃាត់ជនសង្ស័យម្នាក់ ពីបទប៉ុនប៉ុងរំលោភសេពសន្ថវ: ក្មេងស្រីអាយុ ៥ឆ្នាំ តែមិនសម្រេច

ព្រៃវែង: កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ មានករណីប៉ុនប៉ងរំលោភសេពសន្ថវ: លើអនីតិជន ត្រង់ចំណុចផ្ទះម្ចាស់ឈ្មោះ ស.រ-ស.ន (ប្តី-
ប្រពន្ធ) ស្ថិតក្នុងខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ ជឿន សារ៉ាន់ ភេទប្រុសអាយុ ២១ឆ្នាំ នៅភូមិឃុំកើតហេតុ បានធ្វើសកម្មភាពលួងលោម និងនាំក្មេងស្រីរងគ្រោះឈ្មោះ សណ.សឈ អាយុ ៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា ចូលក្នុងបន្ទប់ទឹកជាមួយខ្លួន ដើម្បី
ប៉ុនប៉ងរំលោភសេពសន្ថវ: តែមិនបានសម្រេច ដោយសារមានបងប្រុសជនរងគ្រោះមកទាន់
ហើយបានមកដាក់បណ្តឹង ដល់សមត្ថកិច្ច។

ក្រោយទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ចបានហៅជនសង្ស័យ មកសាកសួរជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ច
ថា ខ្លួនពិតជាបានដឹកដៃជនរងគ្រោះចូលក្នុងបន្ទប់ទឹក ដើម្បីប៉ុនប៉ងរំលោភប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី រួចបញ្ជូនទៅការិយាល័យជំនាញខេត្ត៕

Loading...