ព័ត៌មានជាតិ

បើកបរក្នុងល្បឿនលឿនមិនចេះយល់អព្យាស្រ័យគ្នាបុកគ្នាស្លាប់ ២នាក់

ករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនឹងម៉ូតូ បណ្ដាលឲ្យស្លាប់ ២ នាក់របួសធ្ងន់១នាក់(ប្រុសទាំង៣នាក់) កើតហេតុនៅថ្ងៃច័ន្ទ១៤រោចខែភទ្របទឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០៧:៣៥ នាទីនៅលើកំណាត់ផ្លូវជាតិ៣៨០ ស្ថិតក្នុង ភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។

មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHonda dream C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1FT-7548 បើកបរដោយឈ្មោះ ឆុន ចាន់ដា(មិនពាក់មួកសុវត្ថិភាព) (ស្លាប់)ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្សមានទីលំនៅបច្ចុប្បន្នភូមិកោះរក្រោម ឃុំកោះរះ ស្រុក ល្វាឯម ខេត្តកណ្ដាល។និងអ្នករួមដំណើរម្នាក់ឈ្នោះ ឡេង ផេងឡាយ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ សិស្ស (មិនពាក់មួកសុវត្តិភាព)(របួសធ្ងន់)ទីលំនៅបច្ចុប្បន្នភូមិកោះរះក្រោម ឃុំកោះរះ ស្រុក ល្វាឯម ខេត្តកណ្តាល។បើកបរក្នុងទិសដៅពីរកើតទៅលិចពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយ ម៉ូតូមួយគ្រឿងទៀតដែរមានទិសដៅបញ្រ្ចាសទិសគ្នាពីរលិចទៅកើត ដែលម៉ូតូមួយគ្រឿងនោះម៉ាកHonda Dream C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ពាក់ផ្លាកលេខ ភ្នំពេញ1FZ-8515(មិនពាក់មួកសុវត្តិភាព) មិនស្គាល់អត្តសញ្ញានណ)(ស្លាប់)។

ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូទាំងសងខាងបើកបរមានល្បឿនលឿនមិនចេះយល់អធ្យាស្រ័យគ្នា។

មតិយោបល់