ព័ត៌មានជាតិ

ផ្សារដែកធ្លាក់កម្ទេចភ្លើង ឆេះអគារពាណិជ្ជកម្មRHBកំពុងសាងសង់ថ្មី ផ្អើលឡានទឹកជិត២០គ្រឿង!

ភ្នំពេញ: កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះអគារពាណិជ្ជកម្មRHB កំពុងសាងសង់ថ្មីនៅជាន់ទី៣,៤ តាមបណ្តោយផ្លូវលេខ១០៦កែងផ្លូវសហពន្ធ័រុស្ស៊ី ភូមិទី៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
​ម្ចាស់ឈ្មោះ ចាន់ ដារា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងសំណង់ កើតហេតុ​។​

ក្នុងកិច្ចប្រតិបត្តិការណ៍ជួយអន្តរាគមន៍សង្គ្រោះនិងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៨ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡានស្មើ៦០ម៉ែត្រគូប ទើបគ្រប់គ្រងបានទាំងស្រុង។

​ការខូចខាត ម៉ាស៊ីនត្រជាក់ចំនួន១២គ្រឿង ,សម្ភារប្រើ ប្រាស់ជាគ្រឿងសំណង់មួយចំនួនធំ។

​មូលហេតុ បឋមគឺដោយសារក្រុមជាងចិនផ្សារដែកធ្លាក់កម្ទេចភ្លើងបង្កឲ្យឆេះ៕

មតិយោបល់