ព័ត៌មានជាតិ

បុរសម្នាក់ ផឹកស្រវឹងរអិលជើងធ្លាក់បោកក្បាលនិងថ្មស្លាប់ នៅទឹកធ្លាក់ថ្មដាតូច!

ពោធិ៍សាត់: កាលពីវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី​០៩ ខែតុលា ឆ្នាំ២០១៨ មានករណីលង់ទឹកស្លាប់ម្នាក់ នៅ​ទឹកធ្លាក់ថ្មដាតូច ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ កយ ស្រស់ ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បានរអិលជើងធ្លាក់ទៅក្រោមប្រហែល១០ម៉ែត្រ បណ្តាលឲ្យបោកក្បាលនិងថ្ម លិចក្នុងទឹកទម្រាំរាវរកឃើញរយ:ពេលជិត១ម៉ោង។

មូលហេតុស្រវឹងស្រា ឥឡូវសាកសពត្រូវបានក្រុមគ្រួសារនិងមិត្តភក្តិ ដឹកយកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់