ព័ត៌មានជាតិ

បើករថយន្តឆ្លងផ្លូវ ជ្រុលទៅបុកជាមួយម៉ូតូ រងរបួសធ្ងន់២នាក់!

ព្រៃវែង: កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា​ពីកើតទៅលិច បណ្តាលឲ្យមនុស្ស​​២នាក់រងរបួសធ្ងន់​ នៅលើផ្លូវជាតិលេខ១១ ចន្លោះ​គីឡូម៉ែត្រ​៣២-៣៣ ភូមិស្គរដាច ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។​

រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ព្រៃវែង2A 1727 អ្នកបើកប​រឈ្មោះ អុក សោភា ភេទប្រុស អាយុ​៣៥ឆ្នាំ រស់នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រលិត ស្រុកពារាំង ខេត្តព្រៃវែង ។បានបើករថយន្ត​ឆ្លងផ្លូវ​ក៏ជ្រុលបុក​ជាមួយម៉ូតូម៉ាកC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GN 7573 ជិះដោយឈ្មោះ ដា ដំ ភេទប្រុស អាយុ​១៨ឆ្នាំ ទីលំនៅភូមិត្នោតទ្រេត ឃុំតាកោ ស្រុកពោធិ៍រៀង (រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង)​។ និងអ្នករួមដំណើរ​ឈ្មោះ ព្រឿង មាស ភេទប្រុស អាយុ​១២ឆ្នាំ ទីលំនៅភូមិសែនសុខទី ៥ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (រងរបួសធ្ងន់បាក់ជើងទាំង២)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកវត្ថុតាងទាំង២គ្រឿង​មករក្សាទុកនៅប៉ុស្តិ៍ ដើម្បី​កសាងសំណុំរឿង​តាមនិតិវិធីច្បាប់​៕

មតិយោបល់