ព័ត៌មានជាតិ

​ក្រុមចោរ៤នាក់ ចូលលួចកាបូបនៅក្នុងសាលាឆាន់វត្តភ្នំសំពៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន!

បាត់ដំបង: កាលពីវេលាម៉ោង១១និង៤០នាទី ​ថ្ងៃទី០៩ ខែ​តុលា ឆ្នាំ​២០១៨ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះប្រត្តិបត្តិការបង្ក្រាបករណី អំពើលួច ( លូកកាបូបយកលុយ ) នៅក្នុងសាលាឆាន់វត្តភ្នំសំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ទី១ឈ្មោះ ផល អ៊ីម ភេទស្រី អាយុ​២៨ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។,ទី២ឈ្មោះ ​ហង្ស ណារី ភេទស្រី អាយុ​២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។ ទី៣ឈ្មោះ ពេជ្រ សុភក្រ្ត័ ភេទប្រុស អាយុ​៣០ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។ និងទី៤ឈ្មោះ ផល ផា ភេទប្រុស អាយុ​២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​។
ជនសង្ស័យទាំង៤នាក់ខាងលើបានធ្វើសកម្មភាពលូកយកលុយរបស់ជនរងគ្រោះឈ្មោះ ចេង ប៊ុនរ៉ានី ភេទស្រី អាយុ៣១​ឆ្នាំ នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

​សម្ភារ:បាត់បង់មាន៖ លុយចំនួន១ពាន់ដុល្លារ​ជាង។
បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បាន ប្រគល់ជនសង្ស័យខាងលើឲ្យទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់