ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល!

ប៉ៃលិន: កាលពីវេលាម៉ោង​១និង១០​នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​បានកើតឡើងរវាងរថយន្តនិងម៉ូតូ ធ្វើដំណើរបញ្រ្ចាសទិសគ្នា ​បណ្ដាលឲ្យមនុស្ស​២នាក់រងរបួសធ្ងន់ស្រាល​ នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

​ជនរងគ្រោះឈ្មោះ អុន ចាន់នន ភេទប្រុស អាយុ​២៥ឆ្នាំ បើកបរម៉ូតូម៉ាកHONDA DREAM ឆ្នាំ២០១៥ ពណ៌​ខ្មៅ ពាក់ស្លាក់លេខ ប៉ៃលិន 1C-9648​(របួសស្រាល) និងរួមដំណើរ​ឈ្មោះ ទៀប ស្រីហេង ភេទស្រី អាយុ​៤៧ឆ្នាំ (បាក់ជើងឆ្វេង) និងឈ្មោះ អុន ស្រីញក់ ភេទស្រី អាយុ ២១ឆ្នាំ គ្មានរបួស អ្នកទាំងបីមានទីលំនៅក្នុងភូមិស្រះពីរ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​។
​ចំណែក​​រថយន្ត ម៉ាក TOYOTA ពណ៌ស ពាក់ស្លាក ភ្នំពេញ 2A-5132 អ្នកបើកបរឈ្មោះ ផល សុភ័ណ្ឌ ភេទ​ប្រុស អាយុ​២៤ឆ្នាំ មានរស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីកើតទៅលិច និងអ្នករួមដំណើរចំនួន៣នាក់ គ្មានរបួស។

ករណីខាងលើបណ្ដាលកត្តាមនុស្សខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងស្ថានភាពស្រវឹង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ឬឯយានបង្កត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនីតិវិធី៕ ​

មតិយោបល់