ព័ត៌មានជាតិ

ឪពុកចុងចាប់រំលោភកូនស្រីអាយុ ១៣ឆ្នាំ បានសម្រេចរាប់ភ្លេច កូនទ្រាំលែងបាន ក៏ទៅប្ដឹងសមត្ថកិច្ច…

រតនគីរី: កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ មានករណីរំលោភសេពសន្ថវ: លើកូនចុងរបស់ខ្លួន នៅខេត្តរតនគីរី។ ជនរងគ្រោះឈ្មោះ គ.ស ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូន(ចុង)របស់ជនសង្ស័ឈ្មោះ ជា វិន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជាមួយគ្នានៅភូមិកើត។

ក្រោយពីបានទទួលបណ្តឹងភ្លាម កម្លាំប៉ុស្តិ៍ និងកម្លាំប្រជាការពារ បានចុះទៅកន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យ មកអធិការធ្វើការសាកសួរ។

តាមការបំភ្លឺពីក្មេងរងគ្រោះថា ឪពុកចុងរបស់ខ្លួន បានចាប់ខ្លួនរំលោភរាប់ភ្លេច តាំងតែពីឆ្នាំ២០១៧មកម្លេះ ហើយបានសម្រេចរហូត និងថែមទាំងគំរាមសម្លាប់ចោល បើសិនជាខ្លួនប្រាប់អ្នកដទៃ។

ដោយទ្រាំ ទង្វើបស់ឪពុកចុងបែបនេះទៀតលែងបាន ជនរងគ្រោះ ក៏សម្រេចចិត្តប្រាប់បងប្រុសបង្កើត ឲ្យរាយការណ៍ប៉ុស្ត៍រដ្ឋបាលឃុំត្រពាំងច្រេស ជួយអន្តរាគមន៏៕

មតិយោបល់