Post News Media ព័ត៌មានជាតិ សមាជិកក្រុមប្...

សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទឆបោកប្រាក់រត់ការចូលក្របខ័ណ្ឌនគរបាលខេត្តប៉ៃលិនជិត ៩ម៉ឺនដុល្លារ

ប៉ៃលិន: ការិយាល័យនគរបាលព្រហ្មកម្រិតស្រាល បានទទួលជនសង្ស័យម្នាក់ ពីអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ពាក់ព័ន្ធនឹងករណីឆបោក (ប្រាក់រត់ការចូលក្របខ័ណ្ឌនគរបាលខេត្តប៉ៃលិន)
កាលពីវេលាម៉ោង ០៨ និង ៣០ នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ។

ជនសង្ស័យឈ្មោះ អេង ឡុង ភេទប្រុស អាយុ ៥៣ឆ្នាំ ជាតិខ្មែរ មុខរបរ សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ គង់ ស្រី ភេទស្រី អាយុ ៥៩ឆ្នាំ ជាតិខ្មែរ មុខរបរ មេភូមិអូររអិល រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនសង្ស័យបានទទួលស្គាល់ និងសារភាពថា ខ្លួនបានទទួលប្រាក់ពីឈ្មោះ គង់ ស្រី ចំនួន ៨៩,៥០០ដុល្លារ (ប្រាំបីម៉ឺនប្រាំបួនពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិកគត់) ស្មើចំនួន ៤៩ នាក់ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលខេត្តប៉ៃលិន ចំពោះប្រាក់ទាំងនោះជនសង្ស័យ បានយកទៅលេងល្បែង និងផឹកស៊ីអស់ហើយ។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិនអនុវត្តតាមនីតិវិធីបន្ត៕

Loading...