ព័ត៌មានជាតិ

ជម្លោះរឿងដណ្តើមម៉ូយគ្នា ២នាក់ជាប់ខ្នោះ ២នាក់ចូលពេទ្យ..

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី១១ ខែតុលា​ ឆ្នាំ ២០១៨ មានករណីហិង្សាដោយចេតនាមួយបានកើតឡើង ដោយជនបង្ក២នាក់ជាអ្នករត់តាក់ស៊ី បានវាយទៅលើបុរស២នាក់ បណ្តាលឲ្យរងរបួស ខណ:កើតជម្លោះរឿងដណ្តើមម៉ូយគ្នា​ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កទី១-ឈ្មោះ សក ល័ក្ស ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិជ្រៃប្រឡាយ ឃុំត្រដោកជ្រុំ ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ ។ ទី២-ឈ្មោះ នួន លាភ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ ត្រពាំងជ្រៃ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែង ខេត្តត្បូងឃ្មុំ បានយកដែកប្រវែង០,៧០ម៉ែត្រ វាយទៅលើភាគីម្ខាងទៀតបណ្តាលឲ្យរបួសស្រាល ០២ នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១-ឈ្មោះ អ៊ិន ស៊ីណេ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ។
ទី២-ឈ្មោះ កាក់ វាសនា ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំរាជ ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានទៅដល់កន្លែងកើតហេតុភ្លាមៗ និងឈានទៅឃាត់ជនបង្ករខាងលើបានចំនួន២នាក់ និងដកហូតវត្ថុតាងដែកមួយកំណាត់ ប្រវែង ០,៧០ ម៉ែត្រ ទំហំ២៧លី ។

ចំណែកជនរងគ្រោះត្រូវ បានដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។ រីឯ ជនសង្ស័យទាំង២នាក់ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់