ព័ត៌មានជាតិ

ចុម! រាំវង់នៅវត្តគីឡូ៦៣ មើលមុខគ្នាចុះឡើង កាប់គ្នាផ្អើល ស្លាប់ក្នុងថ្ងៃភ្ជុំធំ

ក្រចេះ: កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចវត្តគីឡូ៦៣ ភូមិដូនមាស៣ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះមានករណីក្មេងស្ទាវចំនួន២ក្រុម រាំវង់មើលមុខគ្នាចុះឡើង ជិះម៉ូតូចេញមកក្រៅកាប់គ្នាផ្អើល បណ្តាលឲ្យយុវជនម្នាក់ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ ខណ:ដែលបក្ខពួក២នាក់ទៀតគេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកសពប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់