ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចបារី…តាមបណ្ដឹងជនរងគ្រោះ

ភ្នំពេញ: កាលពីវេលាម៉ោង៦ និង១២នាទីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចម្ការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្បែរច្រកចូលបុរីវិមានកូលាប សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ពីបទលួច(បារី៥៥៥) យោងលើបណ្តឹងរបស់ជនរងគ្រោះ តំណាងក្រុមហ៊ុន លី ណា ណា (internationaltranding Co.LTD)។

ជនសង្ស័យឈ្មោះ កាង ឌីម៉េង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកប្រែភាសាចិន ស្នាក់នៅផ្ទះ១១០
Eoផ្លូវ២១៧ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា ។ ជនរងគ្រោះឈ្មោះ ងួន មករា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានឲ្យថៅកែក្រុមហ៊ុន លីណាណា ស្នាក់នៅផ្ទះលេខ៧០ ផ្លូវ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(តំណាងក្រុមហ៊ុន លីណាណា )។

វត្ថុតាងចាប់យក៖
– បារី៥៥៥ ចំនួន២ប៉ិច (បារីរបស់ក្រុមហ៊ុន លីណាណា)
– ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-5700។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងទៅតុលាការ៕

មតិយោបល់