ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះ ចុះពិនិត្យសិប្បកម្មកែច្នៃស្ករត្នោត​ពីស្ករស​ ពុំមានច្បាប់អនុញ្ញាត​ ដកហូតបានស្ករច្នៃរួចនិងមិនទាន់ច្នៃជាច្រើនគីឡូក្រាម

ភ្នំពេញ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួត-ចុងទី​ ភ្នំពេញ​ និងសាខាកំពង់ផែអន្តរជាតិភ្នំពេញ​ បានសហការចុះត្រួតពិនិត្យសិប្បកម្មកែច្នៃស្ករត្នោត​ពីស្ករស​ ពុំមានច្បាប់អនុញ្ញាត​ ដែលមានទីតាំងស្ថិតនៅសង្កាត់ច្បារអំពៅ ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ។

ក្រោយត្រួតពិ​និត្យ​ សមត្ថកិច្ច​ ចម្រុះបានសម្រេចដកហូតស្ករត្នោតកែច្នៃរួច និងពុំទាន់កែច្នៃចំនួន ៣៩៧​ ធុង ស្មើនឹង ៣៨,២៥០គីឡូក្រាម​,​ ស្ករសចំនួន ៥៣បាវ​ ស្មើនឹង ២,៥៦០ គីឡូក្រាម​ និងសំបកបាវចំនួន ១៤៥បាវ ដើម្បីយកមករក្សាទុកដើម្បីអនុវត្តនីតិវិធីបន្ត​៕

មតិយោបល់