Post News Media ព័ត៌មានជាតិ ​​ចំថ្ងៃស៊យ! ...

​​ចំថ្ងៃស៊យ! ធ្លាប់​ឆក់​បានសម្រេចតែលើកនេះមិនបានសម្រេច​ ​អស់​លក្ខណ៍​ជាប់​អន្ទាក់​ប្រជាពលរដ្ឋ​វាយ​រង​របួស​​​​ធ្ងន់..!​

ភ្នំពេញ: បុរសដែលជាជន​សង្ស័យ​ម្នាក់​​ដែលគេចោទប្រ​កាន់ថាចោរ​ឆក់​ ទូរស័ព្ទ​ពី​បុរស​ម្នាក់​ តែ​មិន​បានសម្រេច​ត្រូវ​​ប្រជាពលរដ្ឋ​កាត់​ទោស​ដោយ​ប្រើ​អំពើ​ដេញ​វាយ​ បណ្តាលឲ្យរង​របួស​ធ្ងន់​ ឈាម​ស្រោច​ពេញ​ខ្លួន​។ ហេតុការណ៍​នេះ​បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ១០នឹង​២៥នាទី​យប់​ ថ្ងៃ​ទី​១១ ខែតុលា ​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវ​ ទំនប់​កប់​ស្រូវ​ ស្ថិត​នៅ​ភូមិ​ សំរោង​សង្កាត់​ សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​។

ជនសង្ស័យ​ខាងលើមានឈ្មោះ​ លុន​ វិន ភេទ​ប្រុស​អាយុ​​ ៤១ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រស្នាក់នៅ​ភូមិ​សាក់ប្រយុទ្ធ​ សង្កាត់​ស្នោរ​ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​​ មាន​ស្រុក​កំណើត​នៅស្រុកកៀនស្វាយ​ ខេត្ត​កណ្តាល​ ជន​សង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ វីវ៉ា​ ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ ​ភ្នំពេញ​1X 6845។ ចំណែក​ឯ​ជន​រងគ្រោះ​ឈ្មោះ​ ធី​ ចាន់​ណា​ ភេទ​ប្រុស ​អាយុ​៣១ឆ្នាំ​ មុខរបរ​ បុគ្គលិក​ផែស្ងួត​តេងឡាយ​ រស់នៅ​ភូមិ​សំរោង​ សង្កាត់​សំរោងក្រោម​ខណ្ឌពោធិ៍សែនជ័យ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ វីវ៉ា​ ពណ៌​ខ្មៅ​​​​ ពាក់ស្លាក​លេខ​ភ្នំពេញ​1X6934។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុរូបគាត់ជិះម៉ូតូត្រឡប់មកពីផ្ទះនៅភូមិត្រពាំងអញ្ចាញគោលបំណងជិះម៉ូតូទៅផ្ទះវិញដោយជិះតាមផ្លូវទំនប់កប់ស្រូវ។ លុះមកដល់ចំណុចកើតហេតុដល់កន្លែងបាញ់​ស៊ីបចាស់ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកវីវ៉ាដូចគាត់ស្លាកលេខស្រដៀងគ្នាហើយបានឆក់ទូរស័ព្ទរបស់គាត់ក្នុងទិសដៅស្របគ្នាបន្ទាប់មកដោយជនសង្ស័យខាងលើឆក់ពុំបានឡើយ។ ហើយជនសង្ស័យខាងលើដដែលបានបក់ដៃហៅរូបគាត់​ឲ្យ​មក​តាម​គាត់​ បន្ទាប់​មក​ជន​រងគ្រោះ​ខាង​លើ​ បាន​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ​តិច​ៗ​ដោយ​ស្រែក​ប្រាប់​ប្រជាពលរដ្ឋ​ថា​ ចោរ​ឆក់​ទូរស័ព្ទ​របស់​គាត់​។ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ជិះ​ម៉ូតូ​ដេញ​ជន​សង្ស័យ​ ដោយ​កំពុង​និយាយ​ជាមួយ​ មនុស្ស​ភេទ​ទី​បី​ (ខ្ទើយ​)​ហើយ​ជន​ សង្ស័យ​ខាងលើ​ដោយ​ឃើញ​ជន​រងគ្រោះ​ ស្រែក​ថា​ ចោរ​ៗ​ជន​សង្ស័យ​ខាងលើ​បាន​បើក​ម៉ូតូរត់​ត្រឡប់​ក្រោយ​វិញ​យ៉ាង​លឿន​ បាន​ប្រមាណ​ ជា​ច្រើន​រយម៉ែត្រ​ ដោយ​ជន​សង្ស័យ​ដួល​ម៉ូតូ​អូស​ រលាត់​ដៃរលាត់ជើង​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ វាយ​ បន្ថែម​បណ្តាល​ឲ្យ​បែក​ ដាច់​ស្លឹក​ត្រចៀក​ខាង​ស្តាំ​ ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។ បន្ទាប់​មក​ទើប​ដឹង​ដល់​​នគរបាល​ប៉ុស្តិ៍​ សំរោងក្រោម​​នាំ​ ជនសង្ស័យ​ខាង​លើ​ទៅ​ ព្យាបាល​នៅ​ មណ្ឌល​សុខភាព​ សង្កាត់​សំរោងក្រោម​មុននឹង​សួរនាំ​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​សួរនាំ​ជន​សង្ស័យ​ ខាង​លើ​ បាន​និយាយ​ថា​ រូបគាត់​មិន​បាន​ឆក់​ទូរស័ព្ទ​ពី​ជន​រងគ្រោះ​នោះ​ឡើយ​ចំណែក​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ឲ្យ​ចាត់ការ​តាម​នីតិវិធី​ផ្លូវ​ច្បាប់​៕

Loading...