ព័ត៌មានជាតិ

​ក្មេងទំនើងដេញវាយគ្នានៅក្រោយ​​មន្ទី​ពេទ្យ​ផ្តល់​ឈាម ត្រូវសមត្ថកិច្ចបង្រ្កាបបាន!

​​ភ្នំពេញ: កាលពីវេលាម៉ោង១យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងទំនើងដេញវាយកាប់គ្នាផ្អើលពេញផ្លូវ នៅក្រោយ​​មន្ទី​ពេទ្យ​ផ្តល់​ឈាម ផ្លូវ​៤៣០ កែង​និង​ផ្លូវ​១៨៧ សង្កាត់​ទំនប់​ទឹក ខណ្ឌចម្ការមន​។

ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ​​​សាន់ ភក្តី ហៅ​អា​ង៉ោ​ល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩​នៃ​វិ​ទ្យា​ល័យ​ជា​ស៊ី​ម​សាមគ្គី​ផ្សារ​ដើម​ថ្កូវ ស្នាក់​ផ្ទះ​លេខ​៦៨៤ ផ្លូវលំ ភូមិ​ឬ​ស្សី ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ២-​ឈ្មោះ​ល័​ក្ខ ជា​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ​ព្រី​ម ស្នាក់​នៅផ្ទះ​លេខ​១២៧ ភូមិ​ដើម​ខ្វិត សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ៣-​ឈ្មោះ​គៀត សុខ​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ​តុទូ ស្នាក់​ផ្ទះ​ជួល​ក្នុង​ស​ងា្ក​ត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចម្ការមន មានស្រុក​កំណើត ភូមិ​ម្កាក់ ឃុំ​ចំ​ប៊ី ស្រុក​បាទី ខេត្តតាកែវ។
បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌចម្ការមន​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធីច្បាប់៕

មតិយោបល់