ព័ត៌មានជាតិ

​ស្រ្តីម្នាក់ជិះម៉ូតូដឹកឈើ ដួលបែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង!

មណ្ឌលគិរី: កាលពីវេលាម៉ោង​៧ ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ ២០១៨ នៅ​​ចម្ការកៅស៊ូ ក្រុមហ៊ុន ប៊ិញភឿក១ ភូមិ ចក់ចារ ឃុំ ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី មានករណី​គ្រោះថ្នាក់​ចររាចរណ៍ ម៉ូតូ​ដឹកឈើ​លួចវាងផ្លូវ គណ:កម្មការបង្រាបបទល្មើសធនធានធម្មជាតិ ដួលបែកក្បាលធ្លាយខួរ ស្លាប់ភ្លាម​ៗ​នៅនឹងកន្លែង​។

ជនរងគ្រោះឈ្មោះ យ៉ន តូច ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ ដូង ឃុំ​ឃ្យិម ស្រុក​ស្នួល ខេត្ត​ក្រចេះ។ មានប្តីឈ្មោះ សោម ជា អាយុ​៣៩​​ឆ្នាំ មានកូន​៥​នាក់ ស្រី២នាក់។

យោងតាមការត្រួតពិនិត្យសាកសពនិងមានការចង្អុលបង្ហាញពីសាក្សីខាងបងប្អូនជនរងគ្រោះពិតជាជិះម៉ូតូដឹកឈើដួលស្លាប់ដោយខ្លួនឯងភ្លាមៗនៅនឹងកន្លែងកើតហេតុពិតប្រាកដមែន។

ដោយឡែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់