ព័ត៌មានជាតិ

ស្ត្រីម្នាក់ មានជំងឺរ៉ាំរ៉ៃប្រចាំកាយ តូចចិត្តចង.កសម្លាប់ខ្លួនក្នុង​បរិវេណ​វត្តលក្ខ័រាជា ..

ស្វាយរៀង: ស្ត្រីម្នាក់បានចង.កសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅពិនិត្យ។​

ករណីនេះកើតឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ក្នុង​បរិវេណ​វត្ត​ល​ក្ខ័​រាជា ភូមិ​ល​ក្ខ័​រាជា ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង ។

សពមានឈ្មោះ ឃឺ​ម សារី​ន អាយុ២៨ឆ្នាំ បាន​ចងក​ជាមួយ​ដើម​អាកាស្សា​ក្នុង​វត្ត ស្លាប់ដោយខ្លួនឯង ខណ:ដែលខ្លួនមាន​ជំងឺ​រ៉ាំ​រៃ​សរសៃប្រសាទ​យូរ​ឆ្នាំ​មកហើយ។

បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់