ព័ត៌មានជាតិ

សប្បាយក្លាយជាទុក្ខ! ហែលទឹកលេងជាមួយមិត្តភក្តិ ក្រឡាប់ពាងរបូតដៃលង់ទឹកស្លាប់នៅរមនីយដ្ឋានអន្លង់ជ្រៃ

ត្បូងឃ្មុំ: បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលហែលទឹកលេងជាមួយមិត្តភក្តិ ក្រឡាប់ពាងរបូតដៃលង់ទឹកស្លាប់តែម្តង។

ករណីនេះកើតឡើងនៅម៉ោង២និង៣០នាទីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅរមនីយដ្ឋានអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សពមានឈ្មោះ ផា សុខលាង ភេទប្រុស អាយុ ២០ឆ្នាំ រហូតដល់វេលាម៉ោង៨ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៨ ទើបសពអណ្តែតឡើងត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់