ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅត្បូងឃ្មុំ បណ្ដាលឲ្យដាច់ចន្តរអគ្គិសនីតំបន់មួយចំនួន

កំពង់ចាម: យោងតាមផាកហ្វេប៊ុកអគ្គិសនី ខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី១៣​ ខែតុលា​​ ឆ្នាំ២០១៨​នេះ អគ្គិសនីកំពង់ចាម​ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី​ ដោយសារមានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរបង្គោលភ្លើងបណ្តាញតង់ស្យុងមធ្យម២២គីឡូវ៉ុល​ នៅភូមិព្រែកជីក​ ឃុំទន្លេបិទ​ ស្រុក​ត្បូងឃ្មុំ​ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន​ ៖

១-តំបន់ភ្លើងប៉ុស្តិ៍​P-T01 P-T02 P-T09 P-T10 P-T11 P-T17 ស្ថិតនៅឃុំទន្លេបិទ​ ស្រុកត្បូងឃ្មុំ​។
២-អាជ្ញាបណ្ណសេវាករ​ ឃុន​ សុផល​ ស្រុកអូរាំងឪ​ សេវាករ​ សាយ​ សោភា​ ក្រុមហ៊ុនសាន់អ៊ីអ៊ី​ សហគ្រាស​អេឡិចត្រិចស៊ីធីកង​មាស​ ស្ថិតនៅស្រុកកោះសូទិន និងអគ្គិសនីព្រៃវែង។

ដើម្បីឲ្យក្រុមការងារពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើង ដែលឆេះផ្ទះរបស់ប្រជាពលរដ្ឋ​ ហើយក្រុមការងារបច្ចេកទេស បានភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់វិញ នៅម៉ោង០៩ និង៣០នាទីយប់៕

មតិយោបល់