ព័ត៌មានជាតិ

Update៖ ផ្អើលទាំងព្រឹក អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅត្បូងឃ្មុំ គិតជាទឹកប្រាក់អស់ ៧០០០ដុល្លារ

ត្បូងឃ្មុំ: កាលពីវេលា​ម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។

ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ​សយ សុខឃីម​ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ គន់ សាវិន មុខរបរផ្សាដែក អ្នកទាំងពីររស់នៅភូមិឃុំខាងលើ។

ផ្ទះដែលខូចខាតនោះ មានទំហំ៧x១៤ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿងដុងណាយ ខូចខាតផ្នែកខាងលើទាំងស្រុង និងខូចខាតប្រាក់ចំនួន ១៦០០ដុល្លារ រួមទាំងសម្ភារ:ក្នុងផ្ទះ សរុប ៧០០០ដុល្លារ។

ហេតុការណ៍នេះ បានប្រើបា្រស់រថយន្តពន្លត់អគ្គិភ័យខេត្តកំពង់ចាមអស់ចំនួន ៣ គ្រឿង និងរថយន្តរបស់ស្រុកត្បូងឃ្មុំ ក្រុងសួង អូរាំងឪ ចេញ
អន្តរាគមជាបន្តបន្ទាប់ ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារទុសេខ្សែភ្លើង ហើយហេតុការណ៍នេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ៕

មតិយោបល់