ព័ត៌មានជាតិ

នាំគ្នា​ទៅលេងទឹកអូរព្រំដែន ប្អូនលង់ទឹកស្លាប់​យ៉ាងអាណោចអាធ័ម!

បន្ទាយមានជ័យ: សមត្ថកិច្ចបានប្រាប់Post News ថា កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី​១២ ​ខែ​តុលា​ ​ឆ្នាំ២០១៨ នៅអូរព្រំដែន ភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់។

ក្មេង​រងគ្រោះ​​ឈ្មោះ​ រឿត​ ផៃ​ ភេទប្រុស​ អាយុ៦ឆ្នាំ​ និងមានម្ដាយឈ្មោះ​ លើត​ លីន​ អាយុ២៧​ឆ្នាំ ​និង​ឪពុក​ឈ្មោះ ឆើយ​ ​កុក​ អាយុ​៣៥ឆ្នាំ ស្នាក់នៅ​​ភូមិ​ឃុំ​ខាងលើ។​
មូល​ហេតុ​ ក្មេង​រងគ្រោះនិងបងប្អូនរបស់គេបានទៅលេងទឹកអូរព្រំដែនទើបបណ្ដាលឲ្យលង់ទឹកស្លាប់តែម្ដង។

សាកសពក្មេងរងគ្រោះ ត្រូវសាច់ញាតិធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់