ព័ត៌មានជាតិ

សមត្ថកិច្ចចាប់បានមុខសញ្ញាលក់ថ្នាំញៀនយ៉ាងសកម្ម៧នាក់ ដកហូតបានទាំងដាវស៊ាំម៉ូរ៉ៃទៀត

សៀមរាប: សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជូញដូរ រក្សាទុក ចាត់ចែង​​និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិសាស្ត្រឃុំដានរុននិងឃុំកៀនសង្កែ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមពីកម្លាំងផ្នែកការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដានរុន បាននាំមុខសញ្ញាសង្ស័យឈ្មោះ ផា រ័ត្ន ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិគោឬស្សីខាងជើង ឃុំដានរុន ស្រុកសូទ្រនិគម ពីបទព្រព្រិត្តហឹង្សាដោយសហព័ទ្ធ(ដុតផ្ទះ) កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ម៉ោង៨យប់ នៅភូមិគោកឬស្សីខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម។

ក្នុងនោះសមត្ថកិច្ចបានធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀនលើមុខសញ្ញាលទ្ធផលវិជ្ជមាន។ ជនសង្ស័យជាមុខសញ្ញាបានសារភាពថាខ្លួន បានធ្វើសកម្មភាពប្រើប្រាស់គ្តឿងញៀនខុសច្បាប់លើកចុងក្រោយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចកំណប់ស្ថិតក្មុងភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ជាមួយនិងបក្ខពួក។ លុះព្រឹកឡើងថ្ងៃទី១២ ខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានឃាត់ ខ្លួនមុខសញ្ញាបានចំនួន៦នាក់ទៀត យកមកធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀន ជាលទ្ធផល វិជ្ជមានទាំង៦នាក់។

ជនសង្ស័យសារភាពថាពួកគេបានធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀនខុសច្បាប់លើកចុងក្រោយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨
១/ឈ្មោះ នួន ស៊ាវ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រែកស្រម៉ោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។
២/ឈ្មោះ លុយ វណ្ណា (ហៅស៊ុន) ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម
៣/ឈ្មោះ រ៉ន តុល ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិគោកឬស្សីខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម។
៤/ឈ្មោះ ឈូក រ៉ា(ហៅចាក)ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។
៥/ឈ្មោះ លូន គង (ហៅហឹង)ភេទប្រុស អាយុ២០ឆ្នាំនៅភូមិថ្មី ឃុំកៀនសង្កែ ស្រុកសទ្រនិគម។
៦/ឈ្មោះ សាន ស៊ាង(ហៅបឿក) ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិជ្រៃខាងជើង ឃុំកៀន សង្កែ ស្រុកសូទ្រនិគម។

ក្នុងនោះដែរសមត្ថកិច្ចដកហូតបាន វត្ថុតាងដកហូតបានរួមមាន៖ ម៉្សៅគ្រឺមសថ្លា (សង្ស័យថ្នាំញៀនប្រភេទទឹកកក)ចំនួន១កញ្ចប់តូច ,ដាវដែកវែងចំនួន៣ដើម និងកាំបិតដែក ខ្លី៣ដើម , ទូរសព្ទដៃចំនួន៤គ្រឿង, សម្ភារ:សម្រាប់វិចខ្ចប់គ្រឿងញៀន និង សម្ភារ:សម្រាប់ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់បានត្រូវបញ្ជូនទៅការិយាល័យជំនាញរួចរាល់ហើយ៕

មតិយោបល់