ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅផ្ទះសំណាក់យីហោ «សុខា» ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល: កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅចំណុចផ្ទះសំណាក់យីហោ «សុខា» ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។

ក្រុមជនសង្ស័យដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនខាងលើ នៅពុំទាន់ស្គាល់អត្ដសញ្ញាណនៅទ្បើយទេ រីឯវត្ថុតាងដកហូតបាន រួមមាន ថ្នាំញៀនចំនួន១ខាំ។

សមត្ថកិច្ច បានឲ្យដឹងថា មុនឈានដល់ចុះបង្ក្រាប កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមេខ្លោងក្នុងចំណោមបក្ខជួញដូរគ្រឿងញៀនទាំងនោះ នៅរាជធានីភ្នំពេញ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់។

ក្រោយឆែកឆេររួច សមត្ថកិច្ចបានបិទបន្ទប់ផ្ទះសំណាក់នោះជាបណ្តោះអាសន្ន ហើយជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីវិធីច្បាប់៕

មតិយោបល់